ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ធីអិនធី អត់ញូវស៍ 070 520 353 / 017 37 30 50
ម្ខាងកាំបិតម្ខាងដុំថ្មត្រូវកម្លាំងនគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់មុនពេលបុណ្យភ្ឋុំបិណ្ឌ
Sat,20 September 2025 (Time 05:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

ខេត្តបាត់ដំបង៖ ដោយទទួលបានការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី19 ខែកញ្ញា ឆ្នាំ២០២៥ លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយ កម្លាំងអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការស្រាវជ្រាវករណីបង្កហិង្សា មួយករណី បង្កដោយយុវជន 02ក្រុម នៅចំណុចភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាលទ្ធផលនៃការស្រាវជ្រាវបានធ្វើការកំណត់ និងនាំខ្លួន យុវជន02ក្រុម សរុប08នាក់ ដើម្បីធ្វើការសាកសួរ ៖

ក្រុមទី01
1.ឈ្មោះ អេប វីត ភេទប្រុសអាយុ20 ឆ្នាំ
2.ឈ្មោះ សិញ សល់ភេទប្រុស អាយុ16 ឆ្នាំ
3.ឈ្មោះសូ សេរីពុទ្ធិភេទប្រុស អាយុ16 ឆ្នាំ
4.ឈ្មោះកឿប រនតៈ ភេទប្រុស អាយុ16 ឆ្នាំ
5.ឈ្មោះចិត្ត ណាវីន ភេទប្រុស អាយុ15 ឆ្នាំ
ក្រោយធ្វើការសាកសួររួច ឈ្មោះ អេប វីត ភេទប្រុសអាយុ20 ឆ្នាំ រស់នៅភូមិឆាយបល្ល័ង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឆ្លើយសារភាពថា កាលពីថ្ងៃទី17 ខែកញ្ញា ឆ្នាំ2025 វេលាម៉ោង21និង20នាទី ខ្លួននិងបក្ខពួកមានគ្នា5នាក់ បានធ្វេីសកម្មភាព ជិះម៉ូតូដេញតាមនិងយកដុំថ្មគប់ទៅលើក្រុមម្ខាងទៀត ពិតប្រាកដមែន មូលហេតុ ខឹងមើលមុខឌឺដង ។

ក្រុមទី02
1.ឈ្មោះ ថូន ថេត ភេទប្រុស អាយុ 17ឆ្នាំ
2.ឈ្មោះហូ សុខហេង ភេទប្រុស អាយុ 20ឆ្នាំ
3.ឈ្មោះមឿង សុវណ្ណ ភេទប្រុស អាយុ 19ឆ្នាំ
ក្រោយធ្វើការសាកសួររួច ឈ្មោះមឿង សុវណ្ណ ភេទប្រុស អាយុ 19ឆ្នាំ រស់នៅភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកមានគ្នា3នាក់ បានធ្វេីសកម្មភាព យកកយកកាំបិតដងដែក កាប់ទៅលើក្រុមម្ខាងទៀត តែមិនចំ ចំតែម៉ូតូ ពិតប្រាកដមែន មូលហេតុ ខឹងក្រុមម្ខាងទៀតជិះម៉ូតូដេញតាមនិងយកដុំថ្មគប់ខ្លួន ។

+វត្ថុតាងដកហូតរួមមាន
ក្រុមទី01
-ទូរស័ព្ទ ០៣គ្រឿង (ចាស់)
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ក្រហម សេរីឆ្នាំ២០២២ លេខតួលេខម៉ាសុីនND125ME 6195208 ពាក់ស្លាកលេខ 1AQ 7278 បាត់ដំបង។
ក្រុមទី02
-កាំបិតដងដែក ចំនួន ១
-ទូរស័ព្ទ ចំនួន ២គ្រឿង

ក្រោយធ្វើការសាកសួររួចកម្លាំងយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()

ព័ត៌មានគួរចាប់អារម្មណ៍

Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()

វីដែអូ