ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ធីអិនធី អត់ញូវស៍ 070 520 353 / 017 37 30 50
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត
Tue,11 June 2024 (Time 07:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 115នាក់)

ខេត្តកំពត៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពត ទាំង២៥រូប អាណត្តិទី៤ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា នាអាណត្តិទី៣កន្លងមក ក្រុមប្រឹក្សាខេត្ត បានរួមសហការជាមួយគណៈអភិបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អប្រសើរ និងជិតស្និតបំផុត ដើម្បីរួមគ្នាដោះស្រាយបញ្ហា ប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ នៅក្នុងអាណត្តិទី៤នេះ រដ្ឋបាលខេត្ត នឹងបន្តខិតខំប្រឹងប្រែងក្នុងកិច្ចសហការជាមួយក្រុមប្រឹក្សាខេត្តឱ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្តទៀត ក្នុងន័យរួមគ្នាដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរក្រុមប្រឹក្សាខេត្តកំពតទាំង២៥រូប ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ហើយត្រូវបានប្រកាសចូលកាន់តំណែងនាពេលនេះ។

លើសពីនេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត និងគណៈបញ្ជាការឯកភាពខេត្តកំពត ដែលបានជួយសម្របសម្រួលធ្វើឱ្យដំណើរការ នៃការរៀបចំកិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តបានទៅដោយរលូន។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានដាក់ចេញនូវគោលការណ៍បីចំណុចសំខាន់ៗសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានអនុវត្តន៍ រួមមាន៖ ទី១៖ កិច្ចការអភិបាលកិច្ចល្អ គឺការធានានូវការប្រតិបត្តិរួមគ្នា ប្រកបដោយសង្គតិភាព និងការទទួលខុសត្រូវ ដែលនឹងជួយធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយជារដ្ឋបាលទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ទី២៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ និងបង្ខិតសេវាឱ្យនៅជិតប្រជាពលរដ្ឋបំផុត និងទី៣៖ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ គឺធ្វើយ៉ាងណាត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ហើយដើម្បីសម្រេចនូវចំណុចទាំង៣នេះ តម្រូវឲ្យមានការចូលរួមរក្សាសាមគ្គីឯកភាពផ្ទៃក្នុង និងសហការល្អ រវាងក្រុមប្រឹក្សា និងគណៈអភិបាលគ្រប់លំដាប់ថា្នក់។

បន្ថែមលើនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅឱ្យកម្ពុជាត្រូវខិតខំប្រឹងប្រែងកសាងខ្លួនឯងឱ្យបានរឹងមាំ សំដៅឱ្យកម្ពុជាមានឯករាជ្យភាព ផ្នែកនយោបាយ និងសេដ្ឋកិច្ច។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវទស្សនៈវិស័យផ្ដោតលើកិច្ចការងារដែលត្រូវធ្វើចំពោះមុខ គឺត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ស្គាល់អំពីរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរដោយត្រូវរួមកម្លាំងគ្នា ប្រកួតប្រជែងជាមួយតំបន់របៀងសេដ្ឋកិច្ចដ៏ទៃទៀតក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមប្រឹក្សាខេត្តកំពតអាណត្តិទី៤ ត្រូវជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ និងសហការជិតស្និទ្ធជាមួយគណៈអភិបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល សំដៅជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងប្រជាជននៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()

ព័ត៌មានគួរចាប់អារម្មណ៍

Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()

វីដែអូ