ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអិនធី អត់ញូវស៍ 070 520 353 / 017 37 30 50
Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣
Mon,10 June 2024 (Time 03:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 166នាក់)

ញូវដេលី៖ លោក Narendra Modi បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាសម្រាប់អាណត្តិទី៣របស់លោក កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល ដែលត្រូវបានប្រកាសលទ្ធផលកាលពីសប្ដាហ៍មុន។

បើតាមលទ្ធផលបោះឆ្នោត កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា គណបក្ស Bharatiya Janata Party (BJP) របស់លោក Modi និងគណបក្សជាសម្ព័ន្ធមិត្ត ទទួលបានសំឡេងភាគច្រើនដាច់ខាតនៅសភា។

ប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu បានធ្វើជាអធិបតីដឹកនាំការស្បថចូលកាន់តំណែងរបស់លោក Modi នៅឯពិធីមួយរៀបចំឡើងនៅវិមានប្រធានាធិបតី Rashtrapati Bhavan ក្នុងទីក្រុងញូវដេលី ដោយមានការចូលរួមពីភ្ញៀវកិត្តិយសរាប់ពាន់នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំនៃប្រទេសក្នុងតំបន់ចំនួន៧ តារា Bollywood និងអ្នកជំនួញធំៗ។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Modi បានគូសបញ្ជាក់ដូច្នេះថាជាកិត្តិយសដែលបានបម្រើភារតៈ Bharat (ឈ្មោះរបសប្រទេសឥណ្ឌា ជាភាសាឥណ្ឌា ប៉ុន្មាននាទីប៉ុណ្ណោះមុននឹងស្បថចូលកាន់តំណែងជាផ្លូវការ ក្រោមការទះដៃអបអរសាទរ និងស្រែកហៅឈ្មោះ Modi ពីអ្នកគាំទ្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()

ព័ត៌មានគួរចាប់អារម្មណ៍

Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()

វីដែអូ