ខេត្តបាត់ដំបង៖ បងប្អូនប្រិយមិត្តជាទីគោរពរាប់អាន ថ្មីៗ នេះបែកធ្លាយ វីដេអូរ មួយ បានឈ្លោះប្រកែកគ្នាចេញពីបនល្បែង អាប៉ោង ! ដុះស្លែមួយ កន្លែង ដ៍ធំមហិមា ដែលមានទីតាំង ស្ថិតនៅ ក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់បងខេត្តបាត់ដំបង ។ ហេតុដូចម្តេចបានជាអាជ្ញាធរ ពាក់ពន្ធ័ក្រុងបាត់ដំបង បណ្តែតបណ្តោយ អោយមានល្បែងស៊ីសងកើតមាន យ៉ាងដូច្នេះ ? និងបានបើកលេងដោយសេរី រហូតឈ្លោះប្រកែកគ្នាទើបបែកធ្លាយចេញជាវីដេអូរ ផ្អើលពេញក្រុងបាត់ដំបង មិនចេះខ្មាស់គេ អណាធិបតេយ្យបែបនេះទៅវិញ។ តើភូមិឃុំមានសុវត្ថិភាពនៅឯណា? បើមានល្បែងស៊ីសងបើកលេងបែបនេះ ហើយឈ្លោះប្រកែកគ្នាចេញពីបនល្បែងស៊ីសង ! ថ្នាក់ដឹកនាំតែងតែមានប្រសាសន៍ អំពាវនាវច្រើនលើកច្រើនសារួចមកហើយរហូតបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ អោយក្លាហានហ៊ានរាយការណ៍ ប្រសិនបើមានល្បែងស៊ីសងកើតមាន ! តើអាជ្ញាធរពាក់ពន្ធ័ ក្នុងក្រុងបាត់ដំបងបានជ្រាប់ដែលទេ? ចំពោះបនល្បែងរបស់ យាយ សុង សុខា ដែលកំពុង បែកធ្លាយវីដេអូរ ច្បាស់ក្រឡែតបែបនេះ ហើយមុខមាត់ខេត្តនិងអាប់អោនដោយសារតែមានបនល្បែងរបស់យាយ សុង សុខា មួយនេះជាក់ជាមិនខាន ។សូមបញ្ជាក់ថា ការបែកធ្លាយវីដេអូរ ពីកន្លែងបនល្បែងមួយនេះ បន្ទាប់ពីក្រុមអ្នកញៀនល្បែងបានឈ្លោះប្រកែកគ្នាបែកទឹកបែកដី ទើបគេបានថតវីដេអូរចេញពីបនល្បែងមួយនេះផ្ញើអោយអ្នកសារព័ត៍មាន និង សមត្ថកិច្ច ក្នុងនោះក៏មានការបិទបាំង ពីមេបនល្បែងឈ្មោះ សុង សុខា ហៅម៉ែអាត្រង៉ោល ផងដែរ យ៉ាងណានោះនៅតែមិនអាចបិទបាំងបានឡើយ។ដោយឡែកអាជ្ញាធរ ចាប់ពីថ្នាក់មូលរដ្ឋានរហូតដល់ថ្នាក់ខេត្ត គេសង្កេតឃើញដូចមិនមានប្រតិកម្មលើបនល្បែងមួយនេះទល់តែសោះ ឬមួយលោកបានជ្រាប់ហើយតែ សំងំរក្សាភាពស្ងៀមស្ងាត់ ទុកអោយយាយ សុង សុខា បន្តបើកលែងដើម្បីមិត្តភាពឡើងឬមួយយ៉ាងណា? ជៀសវាងមានការបែកបាក់ឆ្នាំងចាន ព្រោះចានក្នុងរ៉ាវតែងតែមានប៉ះតង្កិចគ្នាខ្លះៗអញ្ជឹងហើយ ។ សេចក្តីរាយការណ៍បន្ថែមបានឲ្យដឹងថា ទីតាំងបើកលេងល្បែងអាប៉ោង ភ្នាល់ស៊ីសងរបស់យាយ សុង សុខា ដែលមានទីតាំងខាងលើនេះ បានបើកលេងយូរឆ្នាំណាស់មកហើយស្ថិតនៅនិងផ្ទះរបស់គាត់តែម្តង ដែលមានរបងបិទព័ទជិតមុខផ្ទះ យ៉ាងរឹងមាំ និង មានដាក់បំពាក់កាមេរ៉ា សុវត្ថិភាព មិន ងាយអ្នកណាបានដឹងឡើយ លេងដោយត្រជាក់ថ្លើម តែចង្រៃអីស៊ីសងគ្នាមិនត្រូវក៍មិនដឹងបានធ្វើឲ្យកើតចេញជាជម្លោះ ទើបបានធ្លាយចេញជាវីដេអូរ ដោយក្រុមអ្នកញៀនល្បែងខ្លួនឯងបានថតដើម្បីទម្លាយរឿងដែលឈ្លោះប្រកែកគ្នា ដើម្បីរកអ្នកកាត់ក្តីតែមិនដឹងអ្នកណាជាអ្នកកាត់អោយព្រោះល្បែងសុីសង ។ពលរដ្ឋដែលរស់នៅក្រុងបាត់ដំបងទាំងមូលអស់សង្ឃឹមទៅលើអាជ្ញាធរ ដែលបណ្តែតបណ្តោយឲ្យមានល្បែងនេះកើតឡើងរាប់ឆ្នាំមកហើយ ម្តេចមិនមានការទប់ស្កាត់ ដើម្បីសន្តិសុខសង្គមក្នុងការរស់នៅជូនពួកគាត់ ជាពិសេសភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចបើមិនទប់ស្កាត់អោយទាន់ពេលវេលាទេ អាចនិងកើតចេញជាអំពើ ហឹង្សាក្នុងគ្រួសារ អំពើ លួច ឆក់ ប្លន់ ច្បាស់កើតមានជាក់ជាមិនខានឡើយ ។ជាចុងក្រោយពលរដ្ឋបានស្នើសុំ លោក ដាញ់ អេងចាន់ ស្នងការខេត្ត លោក ពេជ្រសារ៉ែន អធិការក្រុង ជាពិសេសនោះលោក សុខ លូ អភិបាលខេត្តបាត់ដំបង មិនគួរមើលរំលងបនល្បែងបានបើកលេងភ្នាល់សុីសងខាងលើនេះនោះទេ ជាពិសេសថ្មីៗនេះបានបែកធ្លាយជាវីដេអូរឈ្លោះប្រកែកគ្នាពីក្រុមអ្នកញៀនល្បែង ដោយសាតែលេងល្បែងសុីសងត្រូវតែទប់ស្កាត់ បញ្ឈប់ជាបន្ទាន់ និង ទប់ស្កាត់មេក្លោងឈ្មោះ សុង សុខា រហស័នាមម៉ែអាត្រង៉ោល សមស្របតាមច្បាប់ផងទាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()
ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()
Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()
ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()
វីដែអូ