ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលប់ មិនចង់ឃើញស្ថានភាពបែកបាក់ ដុតប្រទេស ដូចនៅបង់ក្លាដេសនៅពេលនេះរហូតដល់ពេលអនាគតនៅកម្ពុជានោះទេ។ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ដ្រី បន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅប្រទេសបានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសជាតិ។នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៩ នាព្រឹកថ្ងៃទី១៥ សីហា សម្ដេចធិបតីបានរំលឹកអ្នកដែលចង់ឲ្យកម្ពុជា ដូចនឹងប្រទេសបង់ក្លាដេស កុំធ្វើសកម្មភាពខុសច្បាប់អ្វីដែលមិនមានផលចំណេញឡើយចំពោះប្រទេសជាតិ និងប្រជាជន។ សម្ដេចថា ផ្ទុយទៅវិញ មានតែភាពវិនាសកម្ម ការវាយប្រហារគ្នា បង្កជាភាពវឹកវរដល់ប្រទេសជាតិតែប៉ុណ្ណោះ។សម្ដេចធិបតីមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលជឿថា ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ មិនចង់ឃើញស្ថានភាពបែកបាក់ ដុតប្រទេសបែបនេះ (ដូចនៅបង់ក្លាដេស) នៅពេលនេះ រហូតដល់ពេលអនាគត នៅក្នុងប្រទេសកម្ពុជា»។សម្ដេចធិបតីហ៊ុន ម៉ាណែតបន្ដថា ចំពោះអ្នកជជែកគ្នា តាមបណ្ដាញសង្គម ជជែកក៏ជជែកចុះ ប៉ុន្ដែត្រូវបញ្ចេញមតិដោយសីលធម៌ កុំធ្វើអ្វីដែលហួសព្រំដែន ដែលនាំឲ្យឈានទៅដល់បែកបាក់ដូចនៅបង់ក្លាដេស ឬអង់គ្លេស ដែលដុតប្រទេសទាំងមូល ហើយនាំទៅដល់ការប៉ះពាល់ដល់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()
ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()
Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()
ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()
វីដែអូ