ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ធីអិនធី អត់ញូវស៍ 070 520 353 / 017 37 30 50
រដ្ឋមន្ត្រីកសិកម្មចុះពិនិត្យមេីលអំពីលទ្ធភាពបង្កកំណេីត​ និងបង្កាត់ពូជត្រីនាគ​ និងសត្វកម្រផ្សេងៗទៀត
Sat,20 July 2024 (Time 09:26 AM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

ខេត្តកោះកុង៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយថ្នាក់ដឹកនាំ​ក្រសួង នៅរសៀលថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០២៤ បានអញ្ជេីញទស្សនកិច្ចមជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង​ ស្ថិតនៅភូមិជំនាប់​ ឃុំជំនាប់​ ស្រុកថ្មបាំង​ ខេត្តកោះកុង។

ដំណេីរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នេះ មានគោលដៅពិនិត្យមេីលអំពីលទ្ធភាពបង្កកំណេីត​ និងបង្កាត់ពូជត្រីនាគ​ និងសត្វកម្រផ្សេងៗទៀតនៅក្នុងតំបន់ស្ទឹងអារ៉ែង ដេីម្បីបង្កេីនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។
គួរបញ្ជាក់ជូនថា ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណជាង ៥០ក្បាលតែប៉ុណ្ណោះ​ នៅតាមតំបន់ស្ទឹងអារ៉ែង។
ជាការកត់សម្គាល់ នៅក្នុងដំណើរបេសកកម្មនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី​​ ឌិត​ ទីណា បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងបានណែនាំដល់សហគមន៍​ឱ្យ​យកចិត្តទុកដាក់ខ្ពស់​ ក្នុងការថែរក្សាធនធានធម្មជាតិ​ និងធនធានជលផល​។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ​ក្រសួងនឹងសហការជាមួយដៃគូនានា​ ក្នុងការចូលរួមការពារ​ថែរក្សាធនធាន​ព្រៃឈេី​ សត្វព្រៃ​ និងជលផល​ ឱ្យ​កាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()

ព័ត៌មានគួរចាប់អារម្មណ៍

Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()

វីដែអូ