ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអិនធី អត់ញូវស៍ 070 520 353 / 017 37 30 50
CAIC ផ្តល់កិច្ចសន្យា១២ឆ្នាំ ដល់ក្រុមហ៊ុនជាដៃគូសហការ ក្នុងការលក់ទំនិញរួចពន្ធនៅព្រលានយន្តហោះក្រុងតាខ្មៅ
Thu,27 June 2024 (Time 04:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 131នាក់)

ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក (Cambodia Airport Investment Co., Ltd.) បានយល់ព្រមផ្តល់កិច្ចសន្យារយៈពេល ១២ឆ្នាំ ដល់ក្រុមហ៊ុន ឡាហ្គាប៊ែរ ត្រាវែល រឺឆែល អេស អេ អេស (Lagardère Travel Retail SAS) និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ ទំនិញបង់ពន្ធរួច សម្ភារសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្តល់សេវាកម្មម្ហូបអាហារ។ កិច្ចសន្យានេះ ឆ្លុះបញ្ចាំងពីជោគជ័យដ៏ធំមួយក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២៥ខាងមុខ។

ក្រុមហ៊ុន CAIC មានគោលបំណងកែលម្អនូវទិដ្ឋភាព និងបទពិសោធន៍នៃការធ្វើដំណើរ និងការផ្តល់សេវាផ្គត់ផ្គង់ នៅអាកាសយានដ្ឋាននេះ ដែលជាច្រកទ្វារអន្តរជាតិនាពេលអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Lagardère Travel Retail SAS នឹងអភិវឌ្ឍហាងលក់ទំនិញទំនើបៗចំនួន៣៤ ដោយការវិនិយោគខ្នាតធំ ជាលក្ខណៈការបែកចែកប្រាក់ចំណេញ។ ហាងលក់ទំនិញទាំងនោះ គ្របដណ្តប់លើខ្សែសង្វាក់អាជីវកម្មចំនួន៣ ដែលមានហាងលក់ទំនិញរួចពន្ធលំដាប់ខ្ពស់ ហាងលក់ទំនិញទំនើបនិងភោជនីយដ្ឋាន ហាងផ្តល់សេវាកម្មម្ហូបអាហារដែលពុំ ធ្លាប់មាននៅកម្ពុជា និងហាងលក់សម្ភារសម្រាប់ធ្វើដំណើរ ដែលនឹងបំពេញនូវតម្រូវការចម្រុះរបស់អ្នកដំណើរ សម័យថ្មី។ អ្នកដំណើរនឹងអាចទទួលបាននូវបទពិសោធន៍ថ្មីពីហាង Aelia Duty Free ដែលផ្តល់ជូននូវជម្រើសនៃ ម៉ាកយីហោចម្រុះនៅព្រះរាជាណាចក្រកម្ពុជា ហាងកាហ្វេ EL&N ដែលជាទីកន្លែងដ៏ទាក់ទាញសម្រាប់ការថតរូប បង្ហោះក្នុងបណ្តាញសង្គមជាពិសេស Instagram ភោជនីយដ្ឋានប្រណិត Le Connoisseur និងអាហារដ្ឋាន Marché Food Hall ជាដើម។

កិច្ចសន្យានេះ ផ្តោតលើគំរូនៃការបែងចែកប្រាក់ចំណេញ ដែលនឹងផ្លាស់ប្តូរនូវបរិបទនៃឧស្សាហកម្មផ្តល់សេវាលក់ ទំនិញក្នុងវិស័យទេសចរណ៍។ គំរូនៃការបែងចែកប្រាក់ចំណេញនេះ បង្កើតបាននូវភាពជាដៃគូពិតប្រាកដរវាង ប្រតិបត្តិករ និងអាកាសយានដ្ឋាន ដែលបង្ហាញពីផ្នត់គំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន CAIC ដែលជាប្រតិបត្តិករដំបូង គេបង្អស់នៅក្នុងតំបន់ដែលបានអនុវត្ត។ ភាពបន់បែននៃកិច្ចសន្យារយៈពេល ១២ឆ្នាំនេះ នឹងជួយសម្រួលដល់ការ សាកល្បងនៃការផ្តល់ជូននូវបច្ចេកវិទ្យា ផលិតផល និងម៉ាកយីហោថ្មីៗផងដែរ។

ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃក្រុមហ៊ុនកាណាឌីយ៉ាគ្រុប មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្ស រីករាយ ដែលក្រុមហ៊ុន Lagardère Travel Retail SAS និង HSC Group បានបង្ហាញ និងមានទំនុកចិត្ត ចក្ខុវិស័យ និងការប្តេជ្ញាចិត្តដូចគ្នាជាមួយនឹងក្រុមហ៊ុន CAIC ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានថ្មី ទំនើប លំដាប់ ពិភពលោករបស់ព្រះរាជាណាចក្រកម្ពុជាកម្ពុជា។ យើងជឿជាក់ថា កិច្ចសហការជាមួយក្រុមហ៊ុន Lagardère Travel Retail SAS នឹងលើកកម្ពស់កិត្តិនាមអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងផ្តល់ជូននូវបទពិសោធន៍ ថ្មីនៃការផ្តល់សេវាលក់ទំនិញ និងអាហារដល់អ្នកដំណើររបស់យើងផងដែរ។”

អ្នកស្រី Séverine Lanthier នាយិកាផ្នែកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជានាយិកាផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍ មានប្រសាសន៍ថា “កិច្ចសន្យានេះ បើកនូវទំព័រថ្មីនៃប្រតិបត្តិការរបស់យើងនៅតំបន់អាស៊ី ហើយនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ និងដៃគូសហការរបស់យើង ដែលបានផ្តល់ការគាំទ្រដល់យើងក្នុងការបង្កើតកិច្ចសហការថ្មីនេះ។ លោកស្រី ជឿជាក់ថា តាមរយៈគំរូនៃការបែងចែកប្រាក់ចំណេញ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារ យើងនឹងលើកកម្ពស់គុណភាពសេវាលក់ទំនិញ និងអាហារសម្រាប់អ្នកដំណើរនៅអាស៊ីខាងត្បូង និងអន្តរជាតិ ឲ្យកាន់តែល្អមួយកម្រិតទៀត។”

គិតត្រឹមបច្ចុប្បន្ននេះ ក្រុមហ៊ុន CAIC បានវិនិយោគទុនប្រមាណជាង ១,១ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ។ ដំណាក់កាលដំបូងនៃគម្រោងអាកាសយានដ្ឋាននេះ នឹងចាប់ផ្តើមប្រតិបត្តិការ នៅដើមឆ្នាំ២០២៥ ដែលអាចទទួលអ្នកដំណើរបានចំនួន ១៣ លាននាក់។ បច្ចុប្បន្ននេះការសាងសង់អាកាស យានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ ៧៨% ដោយមានបុគ្គលិក និងកម្មករប្រមាណជាង ១៧,០០០នាក់ កំពុងធ្វើការយ៉ាងសស្រាក់សស្រាំលើគម្រោងនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()

ព័ត៌មានគួរចាប់អារម្មណ៍

Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()

វីដែអូ