ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ធីអិនធី អត់ញូវស៍ 070 520 353 / 017 37 30 50
រសៀលនេះ សម្ដេចធិបតី អញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា
Thu,27 June 2024 (Time 04:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 81នាក់)

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ២៧ មិថុនា ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ។

ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ ដែលមានការចូលរួមពីបណ្តាសហគ្រាសធុនមីក្រូ តូច និងមធ្យម ទូទាំង២៥ រាជធានី-ខេត្ត រួមទាំងភ្ញៀវជាតិ អន្តរជាតិ សរុបប្រមាណ៥ពាន់នាក់។

បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% លើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុប, ផ្តល់ការងារពី៦០% ទៅ៧០% និងរួមចំណែក៥០% នៃផលិតផលក្នុងស្រុកសរុប នៅទូទាំងពិភពលោក។ នៅក្នុងក្របខណ្ឌអាស៊ាន មានចំនួនសហគ្រាសសរុបប្រមាណ៧០លានមូលដ្ឋាន (ចន្លោះពី៩៧.២% ទៅ៩៩.៩%) និងរួមចំណែកក្នុងរង្វង់៤៤.៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាសមាជិកអាស៊ាន។

យោងតាមរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន៧៥៣,៦៧០មូលដ្ឋាន មានកម្លាំងពលកម្មសរុប២,៩៨០,៥៦៩នាក់ ក្នុងនោះស្រ្តីមាន១,៨៤១,៣៦២នាក់។ លទ្ធផលជំរឿនបានបង្ហាញថា វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)៕

ព័ត៌មានគួរចាប់អារម្មណ៍

ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()

ព័ត៌មានគួរចាប់អារម្មណ៍

Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()

វីដែអូ