ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអិនធី អត់ញូវស៍ 070 520 353 / 017 37 30 50
សិក្ខាសាលាស្តីពីការពិភាក្សាប្រមូលធាតុចូលសម្រាប់ចងក្រងឯកសារ ក្រោមគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែនៅកម្ពុជា
Thu,13 June 2024 (Time 09:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 138នាក់)

ភ្នំពេញ៖ នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការពិភាក្សាប្រមូលធាតុចូលសម្រាប់ចងក្រងឯកសារក្រោមគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់សហប្រតិបត្តិការ អន្តរជាតិជប៉ុន(JICA) មន្ទីរសាធាណការ និងដឹកជញ្ជូនខេត្ត​ ក្រុង អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន មានចំនួនសរុប ប្រមាណជិត២០០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយមានការចូលរួមពីក្រុមហ៊ុនប្រឹក្សាយោបល់ជប៉ុន OCDI និង Oriental Consultant Global (OCG) ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលសម្រាប់ចងក្រងជាឯកសារក្រោម “គម្រោងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងកំពង់ផែ” ជាផ្នែកមួយនៃគម្រោង “គោលការណ៍ណែនាំសម្រាប់ផែនការអភិវឌ្ឍន៍កំពង់ផែ” និង “ស្តង់ដារបច្ចេកទេសកំពង់ផែនៅកម្ពុជា”៕

ព័ត៌មានគួរចាប់អារម្មណ៍

ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()

ព័ត៌មានគួរចាប់អារម្មណ៍

Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()

វីដែអូ