ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ធីអិនធី អត់ញូវស៍ 070 520 353 / 017 37 30 50
ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតីវិធី និងបន្តស្វែងរកមេខ្លោង និងបក្សពួក….
Thu,13 June 2024 (Time 08:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 95នាក់)

ដោយអនុវត្តតាមបទបញ្ជាដ៏សែនមុឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
នៅថ្ងៃសៅរ៍ ២ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនិងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៣:៣០នាទីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីរប្រជាពលរដ្ឋថានៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការធ្វេីសកម្មភាពជួញដូរគ្រឿងញៀន កម្លាំងសម្ថកិច្ចបានចុះទៅបង្រ្កាបភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានពីសំណាកប្រជាពលរដ្ឋ។
កម្លាំងសម្ថកិច្ចនៃអធិការដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះសុខ វែង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ។
២.ឈ្មោះទី ហាប់សោះ ហៅ្រសស់ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ។
រកឃើញថ្នាំញៀន ម្សៅក្រាម ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០៤កូនថង់តូច មាននៅក្នុងកាបូបលុយរបស់គាត់។
ហើយបានឆែកឆេរនៅក្នុងបន្ទប់បន្ថែមទៀតរកឃើញៈ
•សម្ភារះ និងវត្ថុតាង រួមមាន:
១.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីរលើចំនួន(៥១កញ្ចប់ពណ៌ខៀវ)។
២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីរលើចំនួន(១៣កញ្ចប់ ពណ៌ផ្កាឈូក)។
៣.ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះមានអក្សរ(FERRARI)ចំនួន០៤កញ្ចប់។
៤.ថ្នាំកញ្ចប់ពណ៌ក្រហមមានរូបទំពាំងបាយជូរចំនួន(០៣កញ្ចប់)។
៥.ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះមានអក្សរ(F3)មានចំនួន០៨កញ្ចប់។
៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនមួយ។
៧.ម្សៅក្រាម ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០៩កូនថង់។
៨.ម្សៅ ម៉ត់ ស សង្ស័យជាសារធាតុញៀនចំនួន០២ថង់ធំ។
៩.ទូរស័ព្ទដៃមួយគ្រឿង។
បញ្ជាក់ៈថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីរលើ ចំនួន៦៤កញ្ចប់= ១២៦៩៤គ្រាប់។
-មានថ្នាំគ្រាប់ពណ៌ក្រហមចំនួន ១២៥៦៧គ្រាប់ និងពណ៌បៃតងចំនួន១២៧គ្រាប់។
បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមនីតិវិធី
និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផល
វិជ្ជមាន(+)។
ជំនាញសុំធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតីវិធី និងបន្តស្វែងរកមេខ្លោង និងបក្សពួក។

ព័ត៌មានគួរចាប់អារម្មណ៍

ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()

ព័ត៌មានគួរចាប់អារម្មណ៍

Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()

វីដែអូ