ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអិនធី អត់ញូវស៍ 070 520 353 / 017 37 30 50
កម្ពុជា-វៀតណាម ចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យអធិការកិច្ច
Mon,10 June 2024 (Time 03:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 146នាក់)

ហាណូយ៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោក ឌ័ន ហុង ហ្វុង អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំធំ ទីស្តីការអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង ជំរុញបន្ថែមនូវទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យអធិការកិច្ច ផ្អែកលើគោលការណ៍សមភាព មិត្តភាព និងផលប្រយោជន៍ទៅវិញទៅមក ស្របតាមច្បាប់ និងបញ្ញត្តិនៃប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ។

កិច្ចសហប្រតិបត្តិការនៃអនុស្សរណៈនៃការយោគយល់គ្នានេះរួមមាន វិស័យអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការលើកកម្ពស់អភិបាលកិច្ចល្អ និងភាពស្អាតស្អំ ដែលនឹងនាំផលប្រយោជន៍ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()

ព័ត៌មានគួរចាប់អារម្មណ៍

Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()

វីដែអូ