ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ធីអិនធី អត់ញូវស៍ 070 520 353 / 017 37 30 50
លោក Li Qiang នាយករដ្ឋមន្រ្តីចិនធ្វើកិច្ចប្រជុំសន្ទនា “១+១០” ជាមួយអ្នកទទួលខុសត្រូវនៃអង្គការសេដ្ឋកិច្ចអន្តរជាតិធំៗ
Tue,10 December 2024 (Time 01:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

បរទេស៖ នាថ្ងៃទី ៩ ខែធ្នូ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានបើកធ្វើកិច្ចប្រជុំសន្ទនា "១+១០" ជាមួយប្រធានធនាគារអភិវឌ្ឍន៍ថ្មី ប្រធានធនាគារពិភពលោក ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក និងអ្នកទទួលខុសត្រូវនៃអង្គការសេដ្ឋកិច្ចអន្តរជាតិធំៗជាច្រើននៅសណ្ឋាគាររដ្ឋ Diaoyutai នៅទីក្រុងប៉េកាំង ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជុំវិញប្រធានបទ "ប្រមូលផ្តុំគំនិតឯកភាពរួមស្តីពីការអភិវឌ្ឍ ជំរុញវិបុលភាពរួមសកល"។

លោក Li Qiang បានលើកឡើងថា ភាគីទាំងអស់គួរតែផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍ រួមគ្នាបង្កបរិយាកាសអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និងស្ថិរភាព លើកកម្ពស់កម្រិតអភិបាលកិច្ចសកល រក្សាស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ព្រមទាំងពូនជ្រំកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច។

អ្នកទទួលខុសត្រូវនៃអង្គការសេដ្ឋកិច្ចអន្តរជាតិនានាបានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងការអភិវឌ្ឍ ដោយបានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសចិននៅតែបន្តមាននិន្នាការល្អប្រសើរ ប្រកាន់ខ្ជាប់នូវការបើកចំហចំពោះក្រៅប្រទេសក្នុងកម្រិតខ្ពស់ ក៏ដូចជាចាក់បញ្ចូលស្ថិរភាពដ៏មានតម្លៃ និងកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក តំណាងគ្រប់រូបមានទំនុកចិត្តយ៉ាងខ្លាំងចំពោះការធ្វើបរិវត្តកម្មនិងអនាគតនៃសេដ្ឋកិច្ចចិន។ បណ្តាភាគីនានាមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន រួមគ្នាគាំពារពហុភាគីនិយម និងដំណើរការសកលភាវូបនីយកម្ម ផ្តល់អាទិភាពចំពោះការអភិវឌ្ឍ ប្រកាន់ខ្ជាប់នូវពាណិជ្ជកម្មសេរី បង្កើនការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុនិងបញ្ហាប្រឈមជាសកលផ្សេងទៀត ជំរុញកំណើនសេដ្ឋកិច្ចពិភពលោកប្រកបដោយបរិយាបន្ន សំដៅជំរុញវិបុលភាពរួម និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()

ព័ត៌មានគួរចាប់អារម្មណ៍

Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()

វីដែអូ