ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអិនធី អត់ញូវស៍ 070 520 353 / 017 37 30 50
បារាំង និងអាល្លឺម៉ង់ ជួបពិភាក្សាគ្នាបន្ទាន់ ជុំវិញការឈ្នះឆ្នោតរបស់លោក ត្រាំ
Thu,07 November 2024 (Time 09:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជួបប្រជុំគ្នាជាបន្ទាន់ នៅថ្ងៃពុធ តាមរយៈការសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីផលជះ នៃការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ មកកាន់តំណែងប្រធានាធិបតីអាមេរិក។

មេដឹកនាំទាំងពីរ បានសន្យាថានឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងសហភាពអឺរ៉ុប និងការពារផលប្រយោជន៍របស់អឺរ៉ុប ក្នុងបរិបទថ្មីនេះ។

ការវិលត្រឡប់របស់លោក ត្រាំ មកកាន់តំណែងប្រធានាធិបតីអាមេរិក បានបង្កើតការប្រុងប្រយ័ត្ន និងការព្រួយបារម្ភក្នុងចំណោមមេដឹកនាំអឺរ៉ុប ដែលធ្លាប់មានទំនាក់ទំនងមិនល្អជាមួយលោកកាលពីអាណត្តិមុន។ មេដឹកនាំទាំងនោះកំពុងតែរៀបចំយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ និងការពារផលប្រយោជន៍របស់សហភាពអឺរ៉ុប។

លោក Macron បានសរសេរនៅលើបណ្តាញសង្គម X ថា «ប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែង ដើម្បីពង្រឹងឯកភាព និងអធិបតេយ្យភាពរបស់អឺរ៉ុប ក៏ដូចជាការពារផលប្រយោជន៍ និងគុណតម្លៃរបស់អឺរ៉ុប ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក»។

រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ក៏បានគ្រោងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្តរួម ជាពិសេសទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។ ថ្បិតថាមានការព្រួយបារម្ភថា លោក ត្រាំ អាចនឹងមិនគាំទ្រអ៊ុយក្រែន ដូចរដ្ឋបាល បៃដិន នោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()

ព័ត៌មានគួរចាប់អារម្មណ៍

Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()

វីដែអូ