ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអិនធី អត់ញូវស៍ 070 520 353 / 017 37 30 50
សម្តេចមហាបវរធិបតី៖ កម្ពុជា​ ​ជា​ទីតាំង​យុទ្ធសាស្ត្រ និងទទួលបាន​ឱកាស អំពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា
Wed,13 November 2024 (Time 01:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា​ ​ជា​ទីតាំង​យុទ្ធសាស្ត្រ និងទទួលបាន​ឱកាស​ អំពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដោយការវិនិយោគ​នៅ​កម្ពុជា គឺមិនត្រឹម​តែ​វិនិយោគ​សម្រាប់​ទីផ្សារ​ប្រជាជន​ ១៧​លាន​នាក់ ​នោះទេ ប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន ។

ក្នុងឱកាសអញ្ញើញជាអធិបតី​ ក្នុងពិធីសំណេះសំណាល និង ពិសាភោជនាហារសាមគ្គី ជាមួយសហគ្រិនត្រកូលលីនពិភពលោក មកពីបណ្តាប្រទេសទាំង១៥ និង ៣៨តំបន់ ដែលបានធ្វើដំណើរមកកម្ពុជា ចូលរួមមហាសន្និបាត សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី បានមានប្រសាសន៍លើកទ្បើង ពីកត្តាទាក់ទាញដែលកម្ពុជា ផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស មានជាអាទិ៍៖

ទី១. ប្រទេសកម្ពុជា ​បានផ្តល់នូវបរិយាកាសសន្តិភាព និងស្ថិរភាព ជាកត្តាមូលដ្ឋាន ដែលអនុញ្ញាតឱ្យអ្នកវិនិយោគ ធ្វើការសម្រេចចិត្តអំពីទីតាំងដែលត្រូវវិនិយោគ។ ទី២. កម្ពុជាផ្តល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់ជាទីផ្សារដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ ២០២៤ ដែលនេះបានផ្តល់កំណើន GDP យ៉ាងរឹងមាំ អតិផរណាទាបជាង៣% និងការពង្រីកផ្នែក FDI។ ទី៣. កម្ពុជាមានបរិយាកាសធុរកិច្ចប្រកបដោយភាពស្និទ្ធស្នាល និងឆ្លើយតបទៅនឹងវិនិយោគ។ ច្បាប់ វិនិយោគរបស់កម្ពុជាមានលក្ខណៈសេរីជាមួយនឹងការលើកទឹកចិត្តចម្រុះ មានភាពបត់បែន និងមានភាពការលើកទឹកចិត្តដល់អ្នកវិនិយោគ។

ទី​៤. កម្ពុជា​ ជា​ទីតាំង​យុទ្ធសាស្ត្រ និងទទួលបាន​ឱកាស អំពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា។ ការវិនិយោគ​នៅ​កម្ពុជា គឺមិនត្រឹម​តែ​វិនិយោគ​សម្រាប់​ទីផ្សារ​ប្រជាជន​ ១៧​លាន​នាក់ ​នោះទេ ប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន, កម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ដូចជាការផ្តល់ជូនជាច្រើនទៀត និងការកាត់បន្ថយ សម្ពាធលើទីផ្សារ នៅអឺរ៉ុប និងប្រទេសដទៃទៀត ដូច្នេះ​ការ​វិនិយោគ​នៅ​កម្ពុជា គឺជាការ​វិនិយោគ​ ទៅ​កាន់​តំបន់ផ្សេង​ទៀត លើនៃ​ពិភពលោក។

ទី៥.កម្ពុជាមានយុវជនថាមវន្ត និងប្រជាជននិយាយភាសាអង់គ្លេស។ ៦០% នៃចំនួនប្រជាជនរបស់ខ្លួនមាន អាយុក្រោម៣៥ឆ្នាំ។ ប្រទេសកម្ពុជា បានអនុវត្តកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈទូលំទូលាយ សម្រាប់មនុស្សវ័យក្មេង ១,៥លាននាក់ នេះធានាថាកម្ពុជា មានសមត្ថភាពក្នុងការផ្តល់ជូនអាជីវកម្ម នូវកម្លាំងពលកម្ម ដែលត្រៀមរួចជាស្រេច ដើម្បីបំពេញតម្រូវការ និងទី៦. កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយកម្ពុជាបាន និងកំពុងពង្រីកការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្ម និងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់កម្ពុជា ទៅនិងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាការភ្ជាប់ទំនាក់ទំនង ជាមួយប្រទេសជិតខាង និងមជ្ឈមណ្ឌលនាំចេញសំខាន់ៗ នៅក្នុងតំបន់។ ចំណែកឯ សេដ្ឋកិច្ចបៃតង និងឌីជីថល ​ជា​តំបន់​ថ្មី និង​ជា​អាទិភាព​ថ្មី​របស់​រដ្ឋាភិបាល ដោយរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តចំពោះថាមពល ប្រកបដោយនិរន្តរភាព ជាមួយនឹងសក្តានុពលថាមពល ពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី៕

ព័ត៌មានគួរចាប់អារម្មណ៍

ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()

ព័ត៌មានគួរចាប់អារម្មណ៍

Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()

វីដែអូ